ដើម្បីជួយថែររក្សាបរិស្ថានរបស់យើង ក្រុមហ៊ុន ខេអិល សូវវីង អ៊ិនវេសស្មិន ឯ.ក បានពង្រឹងនិងពង្រីកបន្ថែមលើការផលិតស្បោងបរិស្ថាន។ មកដល់ពេលនេះសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនយើងមានសភាពរលូន ដោយពីការកាត់ដុំកីក្រណាត់រហូតដល់ការវេចខ្ចប់សម្រេច។ ឈរលើស្មារតីសេដ្ឋកិច្ចទីផ្សារសេរី ដោយមានការប្រកួតប្រជែង ទាំងតំលៃ និង គុណភាព សង្វាក់ផលិតកម្មរបស់យើងសព្វថ្ងៃកំពុងផលិតស្បោង បរិស្ថាន ចំនួន៥គំរូដែលជាប្រភេទក្រណាត់ PP NON WOVEN កំរាស់ 80 Gsm។
លើសពីនេះទៀតក្រុមហ៊ុនយើងអាចផលិត ផលិតផលដែលផលិតចេញពី PP NON VOWEN ដទៃទៀតផងដែរ។ ក្រុមហ៊ុនយើងខ្ញុំទទួលស្វាគមន៍រាល់ទំនាក់ទំនងលើការផលិតប៉ាន់គំរូ និង តំលៃ៕

